ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់យ៉ាងរន្ធត់

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់មនុស្ស ២នាក់មួយរំពេច ស្ថិតតាមបណ្តោយផ្លូវកៅស៊ូ ត្រង់ចំណុចភូមិរកាកោង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ដំណើររឿង៖ នៅមុនកើតហេតុគេឃើញម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FM-6976 បើកបរដោយឈ្មោះ យ៉ាន់ វែង ភេទប្រុស អាយុ១៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះ អុន ជីម ភេទប្រុស អាយុ១៩ឆ្នាំ ទាំងរស់នៅក្នុងភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្លាប់នៅនឹងកន្លែងកើតហេតុដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រង់ចាំដោះស្រាយតាមនិតិវិធី រួចប្រគល់សពជនរងគ្រោះ ទាំងពីរនាក់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់