ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើងរួមជាមួយអាវុធ ដែលតែងតែអុកឡុកក្នុងភូមិសាស្ត្រស្រុកឧដុង្គនិងភ្នំស្រួច

កំពង់ស្ពឺ: កាលពីយប់ រំលងអាធ្រាត្រ ម៉ោង ០២ និង០០ មុខសញ្ញាក្មេងទំនើង ៥នាក់ ស្រី១ ត្រូវ បានកម្លាំងនគរបាល ល្បាតតាមផ្លូវជាតិលេខ ៥១ ស្ថិត ក្នុងនៅភូមិសាស្រ្ត ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ជួប កម្លាំងនគរបាល នាំគ្នា រត់ ឃាត់ឆែកពិនិត្យ រកឃេីញ ដាវដែកចំនួន ០១ ជនទំនេីងទាំងនោះមានឈ្មោះ ៖
១/ឈ្មោះ វ៉េត បវរ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិ
ពេជ្រ មុនី ឃុំពេជ្រ មុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាម្ចាស់ ដាវ ។
២/ឈ្មោះ ជៀវ ពន្លកភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអង្គប្រាសាទ សង្កាត់ ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
៣.ឈ្មោះ មៀច ប្រុសម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ។
៤.ឈ្មោះ ផាន់ រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិតាតូច ឃុំជ្រៃលាល់ ស្រុកពញាឮ ខេត្តកណ្តាល
៥.ឈ្មោះ នី រក្សា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិអូកុង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
៦.ឈ្មោះ យឿន ចម្រុង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៧.ឈ្មោះ ខុំ លីហួ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយការសាកសួរ និងបានការធានាពីអាណាព្យា បាលនិងឪពុកម្ដាយ សមត្ថកិច្ច នគរបាល បានឱ្យធ្វេី កិច្ច សន្យា បញ្ឍប់ សកម្មភាព ដេីរលេង ដាច់យប់និង មានយកតាមខ្លួននូវអាវុធ(ដាវ ដំបង កាំបិត -ល) ។
ចំពោះ សកម្មភាព ខាងលើ មុខសញ្ញាក្មេងទំនើង ទាំង ៥នាក់ នេះត្រូវ បានចងក្រង ឯកសារនិងសាវតាទុក ក រណី នៅតែប្រព្រឹត្ដទង្វេីមិនរៀងចាលផ្ទុយនិងកិច្ចស ន្យា សមត្ថកិច្ច និងចំណាត់ការ នីតិវិធី បន្ដតាមគោល កា រណ៍ ៕

 

មតិយោបល់