ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនហ្វូតផែនដា ជិះម៉ូតូដឹកអាហារ បុករថយន្តទឹកសុទ្ធអង្គរពូរ៉ូ បណ្តាលឲ្យរបួសបាក់ជើងម្ខាង

ភ្នំពេញ: ម៉ូតូដឹកអាហាររបស់បុគ្គលិកក្រុមហ៊ុនហ្វូតផែនដាម្នាក់ បានជិះបត់ត្រឡប់ក្រោយ ទៅបុករថយន្តឃ្លុបទឹកសុទ្ធអង្គរពូរ៉ូ បណ្តាលឲ្យរងរបួសជើងម្ខាងសង្ស័យបាក់ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង ២០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម៉ូតូដឹកអាហាររបស់បុគ្គលិកក្រុមហ៊ុនហ្វូតផែនដា ម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CS 9373 ជិះដោយយុវជនម្នាក់ រងរបួសជើង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ រថយន្តឃ្លុបរបស់ក្រុមហ៊ុនទឹកបរិសុទ្ធអង្គពូរ៉ូ ម៉ាក គា ពណ៌ខៀវ ពាក់ស្លាលេខភ្នំពេញ 2AB 2814 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូខាងលើ បានជិះពីកើតទៅលិច តាមបណ្តោយផ្លូវ៥៦៦ លុះដល់ចំណុចផ្លូវបែកជាបួន ម៉ូតូបានបត់ស្តាំត្រទៅក្រោយវិញ ស្រាប់តែទៅបុករថយន្តឃ្លុប របស់ក្រុមហ៊ុនទឹកបរិសុទ្ធអង្គពូរ៉ូ ដែលកំពុងបើកតាមបណ្តោយផ្លូវ៥៦៦ ពីកើតទៅលិចពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូ រងរបួសជើងម្ខាងធ្ងន់ សង្ស័យបាក់ជើងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ពិនិត្យមើល និងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌដើម្បីវាស់វែងចាត់ការបន្ត តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់