ព័ត៌មានជាតិ

ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់បន្ទាប់ពីរថយន្តបើកវ៉ាជែងជ្រុលទៅបុកម៉ូតូពេញទំហឹង

កំពត: នៅថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២១ វេលា ម៉ោង៣និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចបង្គោល គ ម លេខ១៣៨ ១៣៩ ខាងកើតវត្តសេរីធានី លើផ្លូវជាតិលេខ៣កំពត ភ្នំពេញក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងម៉ូតូទិសដៅផ្ទុយ ។
ដែលរថយន្តម៉ាកកូរ៉េ ពណ៌សពាក់ស្លាកលេខ ស្វាយរៀង2B .២០០៥ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តវ៉ារថយន្ត១គ្រឿងទៀត ជ្រុសចង្កូតបានទៅបុក ម៉ូតូម៉ាកស្គុបពីរ ពណ៌សលាយក្រហម ពាក់ស្លាកលេខកំពត1N. 4543 បើកបរដោយឈ្មោះដៀប ជាតិ ភេទប្រុសអាយុ២០ឆ្នាំនៅភូមិអន្លង់គគី ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ)និងអ្នករួមដំណើរ២នាក់:
១.ឈ្មោះជួប មួយ ភេទស្រីអាយុ១ឆ្នាំ(ត្រូវជាកូនស្លាប់នៅកន្លែងកើតហេតុ)
២.ឈ្មោះខុន ស្រីណែត ភេទស្រីអាយុ២០ឆ្នាំ(ប្រពន្ធ) រងរបួសក្បាលធ្ងន់បញ្ជូនទៅមន្ទីពេទ្យកំពត។
ចំណែកអ្នកបើកបររថយន្តបានគេចខ្លួន។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូជុំនាញចរាចរណ៍កំពុងរថយន្តស្ទូចដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ៕

 

មតិយោបល់