ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ និង០០ នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានអគ្គិភ័យមួយករណីបានកើតឡើង បណ្តាលឲ្យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៧ ផ្ទះលេខ១៦០A ក្នុងបុរីពិភពថ្មីចំការដូងទី១ ក្នុងទឹកដីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មូលហេតុៈ បណ្តាលមកពីទុស្សេខ្សែភ្លើង ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បន្ទាន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុ បានទាន់ពេលវេលា មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ។
ករណីខាងលើនេះ តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ខណៈម្ចាស់ផ្ទះចេញទៅធ្វើការបាត់ ពួកគាត់បានចាក់សោទ្វារផ្ទះ ។ លុះពេលត្រលប់មកវិញ ស្រាប់តែមានអគ្គិភ័យឆេះ បណ្តាលឲ្យរងការខូចខាត ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់