ព័ត៌មានជាតិ

សភាតំណាងរាស្ត្រអាមេរិក បញ្ជូនកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ១.២ទ្រីលានដុល្លារ ឱ្យលោក ចូ បៃដិន ចុះហត្ថលេខា

(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក នៅទីបំផុតទៅ បានបោះឆ្នោតអនុម័តជាផ្លូវការហើយលើកញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ ១.២ទ្រីលានដុល្លារ ដែលនេះជា ជោគជ័យដ៏ធំមួយនៃរបៀបវារ:នយោបាយនៅក្នុងស្រុករបស់លោកប្រធានាធិបតី ចូ បៃដិន។

សមាជិកសភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតគាំទ្រលើកញ្ចប់ថវិកាខាងលើ កាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះក្នុងសំឡេងគាំទ្រ ២២៨ ទល់នឹង ២០៦សំឡេង ជំទាស់ ដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន១៣នាក់បានបោះឆ្នោតគាំទ្រកញ្ចប់ថវិកាហេដ្ឋារចនា សម្ព័ន្ធរបស់លោក ចូ បៃដិន។

កញ្ចប់ថវិកានេះក៏ទទួលបានការអនុម័តរួចហើយដែរពីព្រឹទ្ធសភាអាមេរិកកាលពីខែសីហាកន្លងទៅ ហើយក្រោយ ការអនុម័តរបស់សភាតំណាងរាស្ត្រអាមេរិក សេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកានេះនឹងត្រូវបញ្ជូនឱ្យលោក ចូ បៃដិន ចុះហត្ថលេខាដើម្បីឱ្យវាក្លាយជាទៅជាច្បាប់ជាផ្លូវការ៕

ប្រភព៖​​​​​​ AFP

មតិយោបល់