ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់មុខសញ្ញា ចោរ១០នាក់ ដកហូតវត្ថុតាង បានមួយចំនួន បន្ដស្រាវជ្រាវ មុខសញ្ញា សេសសល់

កំពង់ស្ពឺ: ក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីលោក សម សាមួន ស្នងការនគរបាល ខេត្ដ កំ ព ង់ស្ពឺ បញ្ជាឱ្យការិយាល័យព្រហ្មទណ្ឌខេត្ដ ចុះ ស ហការ បេីកប្រតិបត្ដិការស្រាវជ្រាវឈានទៅ បង្រ្កាប មុខសញ្ញា ចោរនៅកំពង់ស្ពឺ ឲ្យបានដាច់ខាត ៖

លទ្ធផលល្បាតនឹងកិច្ចប្រតិបត្តិការ របស់ ស្រុក សំ រោ ងទង កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា ម៉ោ ង០៣និង៣០នាទី កម្លាំងល្បាតបានជួបជនរងគ្រោះផ្លូវ ៤១គឺឡូម៉ែត ភូមិចាស ឃុំព្រៃញាតិ ស្រុកគងពិសី ថាមានជនសង្សយ័៣នាក់ជិះម៉ូតូ១គ្រឿងបានធាក់គាត់ដួលហើយលើកយកម៉ូតូជិះទៅទិសខាងជើង។
លុះដល់ម៉ោង០៣និង៥០នាទី បានឃាត់ឈ្មោះ ណៃ គីនថុង ហៅចិន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរលួ ស សង្កាត់ច្បារមន ក្រុងច្បារមន នៅចំណុចខ្នងប្រឡាយតាហោភូមិត្រពាំងថ្ម ឃុំរលាំងចក ស្រុកសំ រោ ងទង ដកហូតម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ សេរី២០២១ ពណ៍ខ្មៅ គ្មានស្លាកលេខ ដែលពាក់ព័ ន្ធនឹងករណីធាក់ប្លន់នៅតាមផ្លូវលេខ៤១ ត្រង់ចំណុ ចភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ។

ដោយបានកិច្ចសហការពីជំនាញ ពាក់ព័ន្ធ នគរបាល ស្រុក សំរោងទង ស្រាវជ្រាវឃាត់បក្ខពួកបានសរុប ៩នាក់បន្ថែមទៀត មកដល់ថៃ្ងទី ៦ វិច្ឆិកា ២០២១៖
១-ប៉ាន ភារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំនៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង
២-រិទ្ធ សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន
៣-មន ឡាយហៀង ហៅងើយ ប្រុស អាយុ ១ ៩ឆ្នាំ នៅភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។
៤-រិទ្ធ វាសនា ភេទប្រុស អាយុ ២២ឆ្នាំ នៅផ្ទះសំ ណាក់សុខង៉ែត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។
៥-ចន ពុទ្ធា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន
៦-ណន ផានិត ហៅខ្លូ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងលាភ ឃុំធម្មតាអរ ស្រុកសំរោងទង
៧-ឈ្មោះ ណុប បញ្ញា ប្រុស១៨ឆ្នាំ ថ្នល់បំបែក សង្កាត់ស្វាយ ក្រុងច្បារមន
៨-ឈ្មោះ ហេង សុខហាន ២០ឆ្នាំ ប្រជៀវបាត ឃុំទំពរ័មាស ស្រុកសំរោងទង
៩-ឈ្មោះ ធី ចាន់ថេត ១៨ឆ្នាំភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។

តាមការបញ្ជាក់ ពីជំនាញ វត្ដតាងមធ្យោបាយដក ហូ តរួមមាន ម៉ូតូ០៦គ្រឿង ម៉ូតូជនរងគ្រោះ ២គ្រឿង
តា មការសាកសួរនិងពិនិត្យលេីករណីក្រុមចោរដ៏សកម្មនេះធ្វើសកម្មភាព ០៨ លើក៖ មានឯកសារ សុំណុំរឿងគ្រប់…,។

បច្ចុប្បន្ន សមត្ថកិច្ច នគរបាល ស្រុក សំរោងទង បានកសាងសំណុំរឿង និងបញ្ជូនមក ការិយាល័យ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរ បាលខេត្ដកំពង់ស្ពឺ ដេីម្បី ចំណាត់ការ នីតិវិធី បន្ដ ៕

 

មតិយោបល់