កំពង់ធំៈ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៧៦.១៧៧ ក្នុងភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ ក្នុងទិសដៅស្របគ្នា (ពីលិចទៅកើត) ហើយម៉ូតូដួលទៅកណ្តាលទ្រូងផ្លូវ ត្រូវបានរថយន្តសាំងយ៉ុង ដែលកំពុងចរាចរណ៍ ក្នុងទិសដៅផ្ទុយគ្នា (ពីកើតទៅលិច) បុកបន្ថែម បណ្តាលឲ្យស្លាប់មនុស្សម្នាក់ (ប្រុស)។
ម៉ូតូម៉ាក EXCITER ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ បូ សំណាង ហៅទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃព្រាល(ក) ឃុំត្រពាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ (ស្លាប់នៅនិងកន្លែងកើតហេតុ) ពាក់មួកសុវិត្ថភាព ។ រថយន្តទី១ ម៉ាកហ៊ិនដាយ ពណ៌ស ស្លាកលេខកំពង់ធំ 3A.1437 បើកបរដោយឈ្មោះ ឡាយ ធី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (រត់គេចខ្លួនពីកន្លែងកើតហេតុ)។ រថយន្តទី២ម៉ាកសាំយ៉ុង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទុករថយន្តនៅកន្លែងកើតហេតុ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ ។
មូលហេតុបឋម៖ ដោយអ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់