ព័ត៌មានជាតិ

បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលអោយមនុស្ស៦នាក់រងរបួសធ្ងន់ ស្រាល នៅស្រុកថ្មបាំង

ភ្នំពេញ: នៅថ្ងៃ ទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន០៦នាក់ នៅចំណុចថ្មដំរី ស្ថិតនៅភូមិ ទឹកល្អក់ ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្ត កោះកុង។
រថយន្តម៉ាក Lexus RX 330 ពាក់ស្លាកលេខ ភ្នំពេញ 2BF 1060 ពណ៍ប្រផេះ បើកបរដោយជនបរទេសមានឈ្មោះ ប៊ែក ស៊ត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ។
១ . បូរមី ភេទ ស្រី អាយុ ១៩ ឆ្នាំ
២. ម៉េង ជឺ ភេទ ស្រី អាយុ ១៩ ឆ្នាំ
៣. កូនប្រុសជនជាតិបរទេសមិនស្គាល់ឈ្មោះអាយុ ០៧ ឆ្នាំ
៤. ជនជាតិចិនភេទស្រីមិនស្គាល់ឈ្មោះ
៥. ជនជាតិខ្មែរភេទស្រីមិនស្គាល់ឈ្មោះ
អ្នករងរបួសធ្ងន់ចំនួន ០២ នាក់ស្រី ។
ក្រោយកើតហេតុសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកបូទុមសាគរ។
មូលហេតុ រថយន្តដាច់ហ្រ្វាំង ពេលចុះចំ
ណោត។
-ចំណែករថយន្តកំពុងរងចាំក្រុមហ៊ុនធានារាប់រងមកស្ទូចយកទៅជួសជុស៕

 

មតិយោបល់