ព័ត៌មានជាតិ

ជនសង្ស័យ០៥នាក់ ធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូស្កុបពីមួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់

ភ្នំពេញ: នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើជើងធាក់ផ្តួលយកម៉ូតូ) នៅចំណុចមុខស្ថានីយ៍ ប្រេងតេលា ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០ និង៣១ នាទី បង្កដោយជនសង្ស័យ០៥នាក់ គេចខ្លួន០២នាក់ (១-ឈ្មោះ សេង និង២-ឈ្មោះលីន) មធ្យោបាយម៉ូតូ០២គ្រឿង ។

ឃាត់ជនសង្ស័យ០៣នាក់៖១-ឈ្មោះ ដួង ដុល្លា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) ,២-ឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , ៣-ឈ្មោះ ត្រម៉ុជ វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) រួមជាមួយបក្ខពួកកំពុងគេចខ្លួន បានធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-7829 របស់ជនរងគ្រោះឈ្មោះ ចាន់ នីតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-7829 របស់ជនរងគ្រោះ , សម្ភារ:បន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1C0-2149 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់