ព្រះសីហនុៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីក្រុង សហការជាមួយមន្ទីរបរិស្ថាន មន្ទីរធនធានទឹក និងមន្ទីរសាធារណការ ចុះកាយសំរាមចេញពីអូរ ដើម្បីសម្រួលចរន្តទឹកឲ្យហូរលឿន។
១/ កាយសំរាម ស្ពាន LV ប្រើឡានដឹកសំរាមចំនួន ០១គ្រឿង។
២/ កាយសំរាម ស្ពានអូរអាចម៍មឹក ប្រើឡានដឹកសំរាមចំនួន ០២គ្រឿង។
៣/ កាយសំរាមអូរក្រោយស្ថានីយ៍ចម្រោះទឹកកខ្វក់ ១៦ហិចតា ប្រើឡានដឹកសំរាម ចំនួន ០៤គ្រឿង។
ជាលទ្ធផលទីតាំង ៣កន្លែង ត្រូវបានកាយសំរាមចេញពីអូរស្អាតហើយ។ រីឯទឹកលិចក៏ស្រកស្ទើតែអស់ដែរ៕
មតិយោបល់