-

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណីលួច កៅអីឈើ ក្រុង តាខ្មៅ

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ ទី០៨ ខែវិច្ឆកា ឆ្នាំ២០២១វេលាម៉ោង០៤និង០០នាទី ទាបភ្លឺ
នៅចំណុចផ្ទះសំណាក់ភ្នំមាសភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផន ប្រុសតូច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមេការផ្ទះសំណាក់ភ្នំមាស ។
ជនសង្ស័យឈ្មោះ ឃន វណ្ណ: ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំដួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មុខរបរគ្រូបង្រៀនបើកបររថយន្ត៨មីនា(ឃាត់ខ្លួន)។
ជនសង្ស័យ ង្ស័យអវិជ្ជមានកូវីដ១៩ ។
វត្ថុតាងចាប់យក៖
១-រថយន្តមួយគ្រឿងម៉ាក camry បាឡែន ពណ៍ស បិតស្លាក៨មីនាបើកបរ ស្លាកលេខ ភ្នំពេញ ២AO៥៧៨៣(របស់ជនសង្ស័យ) ។
២-ទូរសព្ទ័១គ្រឿង ម៉ាកoppo F9 ពណ៌ខៀវ(របស់ជនសង្ស)។
៣-កៅអីឈើចំនួន៦(របស់ជនរងគ្រោះ)។

មុនពេលកើតហេតុ មានជនសង្ស័យខាងលើ បានចូលដេកផ្ទះសំណាក់ភ្នំមាស ។
លុះមកដល់ពេលវេលាកើតហេតុខាងលើ ជនសង្ស័យបានគិតលុយចេញពីផ្ទះសំណាក់ ដោយបានលួចកៅអីឈើចំនួន២លើកដាក់ក្នុងរថយន្តរបស់ខ្លួន
តែដោយមានការសង្ស័យខាងបុគ្គលិកផ្ទះសំណាក់ បានឃាត់សួរនាំហើយឃើញកៅអីឈើរបស់ផ្ទះសំណាក់ចំនួន២នៅក្នុងគូទរថយន្ត ហើយក៏បានប្តឹងសមត្ថកិច្ចឲ្យចុះឃាត់ខ្លួនដេីម្បីយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះឃន វណ្ណ:បានឆ្លេីយសារភាពថាខ្លួនបានលួចយកកៅអីរបស់ជនរងគ្រោះចំនួនបីដងទាំងលេីកហ្នឹងបានកៅអីឈេីចំនួន៦កៅអីដោយលួចតែម្នាក់ឯងទេ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បី
ចាត់ការតាមនីតិវិធី។

 

មតិយោបល់