ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

កណ្ដាល: នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៩ វេលាម៉ោង១២និង៣០នាទី មានករណីអំពើលួចទូរស័ព្ទ ត្រង់ចំណុចផ្ទះជនរងគ្រោះភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ តុល លក្ខិណា ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ។
ជនសង្ស័យឈ្មោះ ទី សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ទូរស័ព្ទ១គ្រឿងម៉ាក oppo ពណ៌ទឹកប្រាក់ (របស់ជនរងគ្រោះ)។
-កាបូបស្ពាយ ពណ៌សូកូឡា០១(របស់ជនសង្ស័យ)។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកទូរស័ព្ទនៅផ្ទះរបស់ខ្លួន លើតុក្នុងផ្ទះ ពេលនោះជនសង្ស័យខាងលើ បានធ្វើសកម្មភាពដើរចូលទៅក្នុងផ្ទះហើយលួចយកកាន់រត់មកដល់ចំណុចមុខ សណ្ឋាគារហ្គោតហ៊ែល ភូមិកំពង់សំណាញ់ ក៏ត្រូវប្រជាការពារ ការសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ឃាត់ខ្លួនបានតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនគាត់ ពិតជាបានធ្វើសកម្មភាព ចូលក្នុងផ្ទះជនរងគ្រោះលួចយកទូរសព្ទ័ខាងលើ ប្រាកដមែន ៕

មតិយោបល់