ព័ត៌មានជាតិ

រថយន្តដឹកគ្រឿងសំណង់មួយគ្រឿង បានបើកក្រឡាប់ផ្ងារជើងឡើងលើចូលទឹកត្រពាំង សំណាងល្អមិនមានមនុស្សរងរបួសទេ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិរលួស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរថយន្តកូរ៉េដឹកគ្រឿងសំណង់មួយគ្រឿង ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានក្រឡាប់ផ្ងារជើងឡើងលើចូលទឹកត្រពាំង ហើយខណ:ពេលនេះ ម្ចាស់រថយន្តបានហៅឡានស្ទូចមកស្ទូច ដើម្បីយកទៅជួសជុលដោយខ្លួនឯង។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ៕

មតិយោបល់