Post News Media ព័ត៌មានជាតិ ប្រទះឃើញសពបុរ...

ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក សង្ស័យជិះម៉ូតូធ្លាក់ ក្នុងទឹកលូនៅពេលយប់

បាត់ដំបង: កាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងែទី០៧ ខែតុលា ឆ្នាំ២០១៨ មានករណីប្រទះឃើញ សាកសពបុរសម្នាក់ នៅក្នុងទឹកលូ ជាមួយនឹងម៉ូតូមួយគ្រឿងផង ស្ថិតក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ដែលគេសង្ស័យថា អាចជិះម៉ូតូធ្លាក់នៅពេលយប់។

សពបុរសខាងលើឈ្មោះសឿន ឡី អាយុ៣១ឆ្នាំ នៅភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល។
សមត្ថកិច្ចបានឲ្យដឹងថា ទន្ទឹមនឹងការប្រទះឃើញសាកសពនោះ គេក៏បានរាវរកឃើញម៉ូតូមួយគ្រឿងទៀតផងដែរ ដែលជារបស់ជនរងគ្រោះ។ ហើយបើតាមការពិនិត្យនៅកន្លែងកើតហេតុ គេសង្ស័យជនរងគ្រោះ ប្រហែលជិះពេលយប់ មើលផ្លូវមិនឃើញ ទើបធ្លាក់ទឹកលូបណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ សមត្ថកិច្ចនៅមិនទាន់បង្ហាញការសន្និដ្ឋាន ឲ្យបានជាក់លាក់នៅឡើយទេ ដោយគ្រាន់តែវាយតម្លៃជាបឋមប៉ុណ្ណោះថា ជនរងគ្រោះ អាចជិះម៉ូតូធ្លាក់ទឹកលូ នៅពេលយប់ដោយសារមើលមិនឃើញផ្លូវ។

ក្រោយធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...