ព័ត៌មានជាតិ

ករណីទុស្សេខ្សែភ្លើងឆេះផ្ទះពលរដ្ឋចំនួន ០២ខ្នង នៅស្រុកស្អាង

កណ្ដាលៈ ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង ៩និង១០នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះចំនួន ០២ខ្នង ដែល ស្ថិតក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ម្ចាស់ផ្ទះរងគ្រោះទី០១ ឈ្មោះ ឡាច សុង ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរ កសិករ ។
– ប្រភេទសំណង់: ធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ០៦×០៩ ម៉ែត្រ។

សម្ភារៈខូចខាតរួមមាន៖
– ឆេះរទេះការ៉េមចំនួន ០១
– ឆេះម៉ាស៊ីនដេចំនួន ០១
– ឆេះម៉ាស៊ីនបូមទឹកចំនួន ០១
– ឆេះម៉ាស៊ីនបាញ់ថ្នាំចំនួន ០១
– ឆេះស្រូវចំនួន ២០ប៉ាវ
– ឆេះលុយអស់ចំនួន ៣,០០០ដុល្លារ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។

ម្ចាស់ផ្ទះរងគ្រោះទី០២ ឈ្មោះ ហង្ស មាន ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ កសិករ ។
– ប្រភេទសំណង់: ធ្វើអំពីឈើលើប្រក់សង្ក័សីទំហំ ០៦×០៩ ម៉ែត្រ ។

សម្ភារៈខូចខាតរួមមាន៖ ឆេះជញ្ជាំងផ្ទះមួយចំហៀង ។

រថយន្តជំនួយ អន្តរាគមន៍ ០៧គ្រឿង
– រថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋានចំនួន ០២គ្រឿង
– រថយន្តការិយាល័យពន្លត់អគ្គីភ័យចំនួន ០២គ្រឿង
– រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្អាងចំនួន ០១គ្រឿង
– រថយន្តពន្លត់អគ្គីភ័យស្រុកគៀនស្វាយចំនួន ០១គ្រឿង
– រថយន្តពន្លត់អគ្គីភ័យស្រុកកោះធំចំនួន ០១គ្រឿង ។

ក្រោយទទួលបានព័ត៌មានភ្លាមរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ សហការរថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋាន រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានស្រុកស្អាង កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ អាជ្ញាធរមូលដ្ឋាន ជុំវិញនោះបានសហការគ្នា ក្នុងការជួយពន្លត់ដោយប្រើប្រាស់ទឹក០១ឡាន ករណីអគ្គិភ័យខាងលើបានរលត់ ១០០% និងបានគ្រប់គ្រងបានមិនបណ្ដាលឱ្យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋឡើយ និងរលត់ជាស្ថាពរនៅម៉ោង ១០និង១០នាទី ។

គ្រោះថ្នាក់មនុស្ស: គ្មាន ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែ ភ្លើង)៕

មតិយោបល់