ព័ត៌មានជាតិ

Samsung ចាប់ផ្តើមផលិត A5 Chip នៅ Texas

ភាពចម្រូងចម្រាសរវាងក្រុមហ៊ុន Apple និង Samsung ត្រូវបានស្ងប់ស្ងាត់ បន្ទាប់ពីមានការប្តឹងគ្នាមក។ ថ្មីៗនេះតាមប្រព័ន្ធព័ត៌មានពី Reuters បានឲ្យដឹងថា ក្រុមហ៊ុន Apple និង Samsung បានងាកមកសហការគ្នាជាដៃគួរមួយដ៏ធំក្នុងការផលិតនូវផលិតផលសម្រាប់ iOS។


បើតាមការឲ្យដឹង រោងចក្រថ្មីនេះគឺផលិតនូវ A5 Chip សម្រាប់ iPhone 4S និង iPad 2 ដែលមានទីតាំងនៅ Austin, Texas។ ក្រោមកិច្ចសហការគ្នារវាងក្រុមហ៊ុនទាំងពីរនេះបានធ្វើឲ្យអ្នកដែលគ្មានការងារធ្វើ មានការងារដែលក្នុងនោះអ្នកដែលទើបមានការងារមានចំនួន 1100 នាក់៕

មតិយោបល់