ព័ត៌មានជាតិ

ឆក់បានសម្រេចទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ! ស្រ្តីម្នាក់ជិះម៉ូតូទៅធ្វើការ ជនសង្ស័យឆក់កាបូប សរុបអស់ជាង១ពាន់ដុល្លារ

ភ្នំពេញ: ក្រុមជនសង្ស័យ១ក្រុមបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ខណ:កំពុងជិះម៉ូតូទៅកន្លែងធ្វើការ បង្កការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង០៧និង៣៥នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមមហាវិថី ឈ្នះ ឈ្នះ ភូមិស្រែតេជ:សង្កាត់សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជុំ ផា ហៅ ជាម ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ បុគ្គលិកកម្មករផ្នែកអនាម័យ មានទីលំនៅ ខេត្តកំពុងស្ពឺ ។

សម្ភារ:បាត់បង់ក្នុងកាបូប៖ លុយចំនួន៦០ម៉ឺនរៀល ខ្សែកប្លាទីន៥ជី ចិញ្ចៀនប្លាទីន២,៥ជី ទូរស័ព្ទដៃ១គ្រឿង អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត សរុបជាទឹកប្រាក់អស់ជាង១ពាន់ដុល្លារ ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុជិះម៉ូតូ ធ្វើដំណើរវិលមកពីមើលផ្ទះនៅ ខេត្តកំពង់ស្ពឺឆ្ពោះទៅកន្លែង ធ្វើការ នៅខណ្ឌចម្ការមន ដោយធ្វើដំណើរកាត់តាមមហាវិថី ឈ្នះ ឈ្នះ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុស្រាប់តែលេច មុខជនសង្ស័យ១ក្រុមមានគ្នា៤នាក់ ជិះម៉ូតូហុងដាឌ្រីម២គ្រឿង តាមពីក្រោយ ដល់ចំណុចកើតហេតុខាងលើ ក៏ក្រុមជនសង្ស័យ ឆក់យកកាបូបលុយទៅបាត់ ហើយជនរងគ្រោះភ័យដួល រងរបួសស្រាល ។

បើតាមប្រភពពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងទៀតថា នៅទីតាំងកើតហេតុតែងតែ មានបទល្មើសឆក់ កើតឡើងជាហូរហែ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាស់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអង្គុយរង់ចាំក្រុមគ្រួសារ ដឹកយកទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសំរោងក្រោម ៕

មតិយោបល់