ព័ត៌មានជាតិ

រថយន្តកូរ៉េ បើកបរក្នុងល្បឿនលឿន បុកជាមួយម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ ÷ រន្ធត់ណាស់ បុរសម្នាក់បានបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបើកបុ.កចំពីមុខពេញទំហឹង រួច រថយន្តបង្កបន្តទៅបុ.កពីក្រោយរថយន្តកូរ៉េមួយគ្រឿងទៀត អូសផ្ទប់ចូលផ្ទះពលរដ្ឋ រងការខូចខាតសម្ភារៈមួយចំនួន ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាន។

សពមានឈ្មោះ គង់មោង ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរធ្វើរជាងដែក មានស្រុកកំណើត នៅភូមិព្រៃខ្លា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1S-9093 ជិះតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ព្រៃវែង 3A-1690 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ដូចគ្នា ទិសដៅបញ្រ្ចាសពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូត ជ្រុលទៅបុ.កម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លា.ប់ភ្លាមៗ
ចំណែកឯតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចតាមឃាត់បាន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលស្បូវ ដើម្បីចាត់ការបន្ត។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

 

មតិយោបល់