ព័ត៌មានជាតិ

ជនជាតិវៀតណាមចំនួន៥នាក់ រួមទាំងគ្រឿងញៀនជិត១០០គីឡូក្រាម និងសារធាតុផ្សំជាច្រើន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ៥២នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចផ្លូវលេខ៣០៤ កែងផ្លូវលេខ១៥៣ ស្ថិតសង្កាត់អូឡាំពិក ខណ្ឌចម្ការមន។

១/ឈ្មោះ NGUEYN TUAN THANH ជនជាតិវៀតណាម ភេទប្រុស កាន់លិខិតឆ្លងដែនលេខ B5751778 (រត់គេចខ្លួន)។
២/ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ ( Mai Hoan Tien Thanh ) ភេទប្រុស ជនជាតិវៀតណាម គ្មានលិខិតសម្គាល់ខ្លួន (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន
-ជញ្ជីងថ្លឹង ១គ្រឿង។
-ម្សៅម៉ត់ ពណ៌ស សង្ស័យកេតាមីន ២កញ្ចប់
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យមេំហ្វេតាមីន (ICE) ៤កញ្ចប់
-ម្សៅក្រាម ពណ៌ត្នោត សង្ស័យអ៊ិចស្តាស៊ី (MDMA) ១កញ្ចប់ធំ
-ថ្នាំគ្រាប់ចម្រុះពណ៌ ១ប្រអប់ និង៦កញ្ចប់ ។

ដំណើររឿង៖ នាវេលាម៉ោង ៧ និង ២០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចចុះឆែកឆេលំនៅដ្ឋានមួយកន្លែង ត្រង់ចំណុចផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដកហូតវត្ថុតាងបាន កញ្ឆាក្រៀម ១កញ្ចប់ធំ រថយន្ត ១គ្រឿង ម៉ូតូចំនួន ២គ្រឿរ ម៉ាស៊ីនរាបលុយ ១គ្រឿង ជញ្ជីងថ្លឹង ១គ្រឿង ចំណែកឯជនសង្ស័យដឹងខ្លួនទាន់ក៏រត់គេចខ្លួនបាត់ស្រមោល។ លុះដល់វេលាម៉ោងខាងលើ កម្លាំងជំនាញបន្តចុះស្រាវទៀត ឃាត់ខ្លួនជនសង្ស័យទី២បាននៅចំណុចកើតហេតុ ព្រមទាំងវត្ថុតាង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ខែធ្នូ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ រួមមាន ១/ឈ្មោះ Nguyen Yuan Anh ភេទប្រុស ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ២/ឈ្មោះ Phuong Hoang Veit ភេទប្រុស ឆ្នាំកំណើត ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ៣/ឈ្មោះ Nguyen Thi Thuy Ngoc ភេទស្រី ឆ្នាំកំណើត ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ៤/ឈ្មោះ Nguyen Thi Thuy Ngan ភេទស្រី ឆ្នាំកំណើត ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវ១១៣ ក្រុម២៣ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ក្នុងករណីនេះដែរកម្លាំងជំនាញ រកឃើញសារធាតុញៀនជិត១០០គីឡូក្រាម ព្រមទាំងសារធាតុផ្សំជាង ២៨គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់