បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដឹកនាំកម្លាំងផែ្នកជំនាញសហការជាមួយកម្លាំងនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការបាន ធ្វើប្រតិបត្តិការបង្រ្កាបករណីចោរកម្ម (លួចយកម៉ូតូ) ដែលធ្វើសកម្មភាពលួចក្នុងស្រុកបវេល ចំនួន០២ករណី ដោយឃាត់ខ្លួនជនសង័្សយ ចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ សុខ លីន ហៅ ឡេង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
២- ឈ្មោះ សឿន គង់ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំធំខាងជើង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
៣- ឈ្មោះ ធី នំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំធំខាងត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ចំពោះមូលហេតុដែលឈានដល់ការបង្រ្កាបនិងឃាត់ខ្លួននេះគឺ៖ លើកទី០១ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចភូមិឃ្លាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ក្រុមជនសង័្សយខាងលើធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ កប ស្រីនាង ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
លើកទី០២ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី នៅចំណុចភូមិតាគត់ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រុមជនសង័្សយបានធ្វើសកម្មភាពលួចយកម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ជារបស់ជនរងគ្រោះឈ្មោះ នាម ភួង ភេទ ស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ នៅក្រោយពេលកើតហេតុទាំងពីរលើក និងទទួលបាននូវពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចនគរបាលស្រុកបវេល បានសហការគ្នាធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបាន និងឈានដល់ការបង្រ្កាបតែម្តង។ ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមច្បាប់៕
មតិយោបល់