ព័ត៌មានជាតិ

ចុះបង្ក្រាបទីតាំងលេងហ្គេមអនឡាញ រឹបអូសបានសំភារៈហ្គេមមួយចំនួន

ភ្នំពេញៈ កម្លាំងប្រជាការពារខណ្ឌសែនសុខ និងសង្កាត់ភ្នំពេញថ្មី បន្ទាប់ពីមានបញ្ជាពីលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បញ្ជាមកលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានដឹកនាំចុះបង្ក្រាបទីតាំងលេងហ្គេមអនឡាញមួយកន្លែង កាល​ពី​ល្ងាចថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពបានឱ្យដឹងថា ការចុះបង្ក្រាប​នោះ ម្ចាស់ទីតាំងមិនត្រូវបានឃាត់ខ្លួនទេគ្រាន់តែរឹបអូសបានតែសំភារៈហ្គេមមួយចំនួន និងឃាត់ក្មេងៗតូចៗបាន១៣នាក់។

ចំណែកក្មេងៗញៀនហ្គេមអនឡានចំនួន១៣នាក់ (សុទ្ធតែមិនទាន់គ្រប់អាយុ)មកអប់រំនៅសាលាសង្កាត់ភ្នំពេញថ្មី និងហៅអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យាអប់រំទើបឲ្យវិលត្រឡប់ទៅផ្ទះវិញ។

ពលរដ្ឋពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខ និងសំណូមឲ្យលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញឲ្យអស់ផងក្នុងខណ្ឌសែនសុខនេះ ពីព្រោះនៅមានច្រើនកន្លែងទៀត៕

មតិយោបល់