ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូមកចាំមិត្តភ័ក្តិ ត្រូវជនសង្ស័យគំរាមកាប់ប្លន់យកម៉ូតូម៉ាក ZOOMERX បានសម្រេចហើយជនរងគ្រោះ ប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ដែលស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
ម៉ូតូដែលជនសង្ស័យប្លន់ម៉ាក ZOOMER-X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1SO-1816 ។
តាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីផ្ទះ ដើម្បីមកជួបមិត្តភ័ក្ដិនឹងថា នាំគ្នាទៅហូបអី លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ កំពុងឈប់រង់ចាំមិត្តភ័ក្ដិ ក៏ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ បានយកកាំបិតមកគំរាមជនរងគ្រោះ បណ្តាលឲ្យរងគ្រោះភ័យ បានផ្តួលម៉ូតូរត់ហើយជនសង្ស័យ បានលើកម៉ូតូរួចជិះរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ជនរងគ្រោះបានទាក់ទងទៅក្រុមគ្រួសារ មកយកជនរងគ្រោះភ្លាមៗផងដែរ រួចប្តឹងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ជួយអន្តរាគមន៍ ដើម្បីឆែកតាមជីភីអេស JPS ដោយមានការសង្ស័យនៅម្តុំផ្ទះសំណាក់ ប្រាដឺ ដែលស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅពេលនោះផងដែរ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានជួយសហការគ្នា ជាមួយខណ្ឌសែនសុខភ្លាមៗផងដែរ ។
ប៉ុន្តែពេលមកដល់ផ្ទះសំណាក់ខាងលើ ដោយមានបុរសម្នាក់ មានការសង្ស័យ ត្រូវបានម្ចាស់ផ្ទះសំណាក់សហការ បាននាំមកបង្ហាញជនរងគ្រោះ បន្ទាប់មកជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា បុរសខាងលើមិនមែនជាជនសង្ស័យ ដែលធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះនោះឡើយ ។ ទើបសមត្ថកិច្ចនាំជនរងគ្រោះ ទៅចំណុចកើតហេតុ ដើម្បីមើលទីតាំងខាងលើ ។
ក្រោយពេលកើតហេតុ ដោយដឹងច្បាស់ទីតាំងកន្លែងកើតហេតុ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ហើយជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ចនគរបាលភ្លាមៗផងដែរ ដើម្បីអោយសមត្ថកិច្ចជួយចំណាត់ការ តាមរកមុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់