បរទេស៖ អតីតកីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេសរបស់ក្លឹបកាំភ្លើងធំ Jack Wilshere កន្លងមកនេះបានឈានជើងមួយជំហានរួចទៅហើយនៅក្នុងការចាប់អាជីពជាគ្រូបង្វឹកដែលមានន័យថាគាត់ក៏នឹងអាចបញ្ចប់ទៅនៃអាជីពជាកីឡាករបាល់ទាត់ផងដែរ។
នៅសប្តាហ៍នេះដូចដែលព័ត៌មានធ្លាប់បានចេញផ្សាយ Wilshere បានសារភាពថាកំពុងតែពិចារណាក្នុងការចូលនិវត្តពីបាល់ទាត់អាជីពពិតមែនប៉ុន្តែលើកលែងតែករណីដែលគាត់អាចស្វែងរកក្លឹបបានដើម្បីមានឱកាសលេងនោះគាត់នឹងបន្តប្រកួត។
បច្ចុប្បន្នក្នុងវ័យទើបតែ២៩ឆ្នាំ Wilshere កំពុងធ្វើការហ្វឹកហាត់នៅឡើយជាមួយនឹង Arsenal ហើយក៏មានតួនាទីជាក្រុមការងារគ្រូបង្វឹករបស់ឈុតអាយុក្រោម២៣ឆ្នាំរបស់ក្លឹបផងដែរ៕
មតិយោបល់