ព័ត៌មានជាតិ

សិស្ស​ស្រីវ័យ១៧ឆ្នាំ​ ​​បាត់ខ្លួនជាមួយប្រុសក្មេង

កំពង់ស្ពឺៈ នារីស្រីវ័យក្មេង ជាយុវសិស្សដ៏ស្រស់ស្អាតម្នាក់ បានបាត់ចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យអាណាព្យាបាល មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានថា មានមនុស្សប្រុសម្នាក់ បានឌុបនាងចេញពីសាលារៀនម៉ោង៨ព្រឹកនាថ្ងៃទី១១ ខែតុលា ២០១៦។

អធិការរងនគរបាលស្រុកភ្នំស្រួច លោកអនុសេនីយ៍ឯក ពៅ នឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦នេះ ថា ក្មេងស្រីសិស្សសាលាដែលបាត់ខ្លួននោះមាន ឈ្មោះ ហ៊ីម ចាន់ណា កើតនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៩៩ ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច មានទីលំនៅភូមិក្រាំងខ្ជាយ ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ហ៊ុន ថង និងម្តាយឈ្មោះ ផាន់ រឿន ពួកគាត់ជាកសិករ ។

លោកបន្តថា កាលពីព្រឹកថ្ងៃទី១១ ខែតុលា ក្មេងស្រីខាងលើ បានទៅសាលារៀនជាមួយមិត្តហើយមិនឃើញត្រឡប់មកផ្ទះវិញ ព្រមទាំងគ្មានដំណឹងអ្វីបន្តិចសោះ ថានាងនៅកន្លែងណាជាមួយអ្នកណា ទើបធ្វើឱ្យអាណាព្យាបាលមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់កូនស្រីខ្លា ចមានជនល្មើសចាប់យកទៅធ្វើបាប ឬយកទៅលក់នៅកន្លែងណាមួយ។

ប្រភពព័ត៌មានជុំវិញការបាត់ខ្លួនសិស្សសាលាស្រីវ័យក្មេងស្រស់ស្អាតនេះ តាមសាកសួរពីមិត្តភក្ដិស្គាល់គ្នា ជាមួយនាង បានប្រាប់ថា គេឃើញបុរសម្នាក់ បាននិយាយនាងមួយសន្ទុះ ហើយបាននាំគ្នាចេញទៅបាត់ ទើបក្រុមគ្រួសារដាក់ការសង្ស័យថា អាចចាញ់បោកល្បិចជនល្មើសលួងលោមយកទៅក្នុងគោលបំណងអាក្រក់អ្វីមួយ។ ប៉ុន្តែមជ្ឈដ្ឋាននានា មានការសង្ស័យថា សិស្សស្រីឈ្មោះ ហ៊ីម ចាន់ណា ទៅជាមួយសង្សាររបស់នាង ដើរលេងជ្រុលមិនហ៊ានចូលផ្ទះ ព្រោះខ្លាចឪពុកម្តាយស្តីបន្ទោស តែទោះជាយ៉ាងណាគួរផ្តល់ព័ត៌មានឱ្យក្រុមគ្រួសារបានដឹង ដើម្បីកុំពួកគាត់មានការព្រួយបារម្ភបែបនេះ។

លោក ពៅ នឿន អធិការរងនគរបាលស្រុកភ្នំស្រួច បានអំពាវដល់គ្រប់ប្រជាពលរដ្ឋសមត្ថកិច្ច ប្រសិនបើប្រទះឃើញក្មេងស្រីដូចក្នុងរូបថតនេះ មេត្តាជួយផ្តល់ព័ត៌មានតាមរយៈលេខ ទំនាក់ទំនង 097 72 31 331 ផង ព្រោះអាណាព្យាបាលកំពុងព្រួយបារម្ភខ្លាំងណាស់។

បច្ចុប្បន្នអាណាព្យាបាលបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច ដើម្បីសុំការអន្តរាគមន៍ស្វែងរកក្មេងស្រី ដែលបាត់ខ្លួនដោយគ្មានមូលហេតុនោះឱ្យវិលត្រឡប់មកផ្ទះវិញ ប៉ុន្តែអ្វីជាក្តីបារម្ភរបស់ឪពុកម្តាយខ្លាចកូនស្រីមានគ្រោះថ្នាក់ ត្រូវគេធ្វើបាប ឬស្លាប់ប៉ុណ្ណោះ៕

photo_2016-10-12_08-58-23photo_2016-10-12_08-58-33photo_2016-10-12_08-58-03

មតិយោបល់