ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួច

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៣ និង០០នាទីទៀបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពីបទលួចទូរស័ព្ទដៃចំនួន ០២គ្រឿង ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុម: ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់
១-ឈ្មោះ យឹម សុខសែនមនោរម្យ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២E ផ្លូវលេខ៣៥១ ភូមិតាង៉ូវក្រោម សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ឈួន រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ទេព ឌីឡា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សំរង់ស្នើសុំពិសោធន៍ (Test Covid-19 ) លើជនសង្ស័យទាំងពីរនាក់នេះ ជាលទ្ធផល Negative (អវិជ្ជមានកូវីដ-19) ។

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1480 ដែលមានលេខតួ និងលេខម៉ាស៊ីន: 8205406 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ចាប់យកពីឈ្មោះ យឹម សុខសែនមនោរម្យ ) និងទូរស័ព្ទ ០២គ្រឿងម៉ាក Samsung ពណ៌ទឹកមាស ០១គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង (ជារបស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់