អ្នកជំនាញកំពូលអាមេរិកផ្នែកជំងឺឆ្លង លោក Anthony Fauci ឆ្លងកូវីដ១៩
(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៉ី (Anthony Fauci) បានធ្វើតេស្តវិជ្ជមានចំពោះ ជំងឺ COVID-19។ បើតាមសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្ដាហ៍នេះពីវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង (NIAID), លោក Fauci ដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៤ដូសរួចរាល់ហើយនោះមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ។…