ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះសាលាបាលីក្នុងវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះតាង៉ោ នៅស្រុកកងមាស

កំពង់ចាម: នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង២០នាទី បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គិភ័យ ០១ករណី ឆេះសាលាបាលី នៅក្នុងវត្តសោភណ្ឌមុយ្យារាម ហៅវត្គកោះតាង៉ោ ស្ថិតនៅចំណុចភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌
មាន លោកស្នង
ការ បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក
ភោគ សាវុធ អភិបាល នៃគណ:
អភិបាលស្រុកកងមាស, លោក
ជា ជួន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គីភ័យ ០៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកង
មាស ០១គ្រឿង,រថយន្តរបស់
ស្នងការដ្ឋាននគរបាលខេត្ត ចំនួន
០១គ្រឿង,រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ០១គ្រឿងចុះទៅ
អន្ដរាគមន៍ជួយពន្លត់ ។
ករណីអគ្គិសភ័យខាងលើនេះ បង្ករការខូចខាត:
-សាលាបាលីទំហំ៦ម៉ែត្រ×១២ម៉ែត្រ
(ឆេះអស់ដំបូលខាងលើទាំង
ស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងថ្ម និងខូចខាតសម្ភារ:
-កង្ហារ ចំនួន០៥គ្រឿង
-ទូទឹកកក ចំនួន០១គ្រឿង
-ប្រេងម៉ាស៊ូត ចំនួន៧កាន
និងសម្ភារ:ប្រើប្រាស់របស់ព្រះ
សង្ឃ មួយចំនួន។
•មូលហេតុ: ទុសេ្សខ្សែភ្លើង
•អគ្គិភ័យនេះរលត់អស់១០០% នៅវេលា
ម៉ោង១២និង៤០នាទី ។
•ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ ។
•សរុបយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០៣គ្រឿង ប្រើប្រាស់អស់ទឹក ០៣ រថយន្ត៕

 

មតិយោបល់