ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទ

ភ្នំពេញ: នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទី ទាបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចក្នុងមន្ទីរពេទ្យព្រះកុសុម: ផ្លូវលេខ២៧១ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំំណែកជនរងគ្រោះឈ្មោះ ទេព ឌីឡា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវលេខ៩៩ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ យឹម សុខសែនមនោរម្យ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២E ផ្លូវលេខ៣៥១ ភូមិតាង៉ូវក្រោម សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ ឈួន រិទ្ធី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1IN-1480 ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព, និងទូរស័ព្ទ ចំនួន០២គ្រឿង ម៉ាក Samsung ពណ៍ទឹកមាស ០១គ្រឿង និងពណ៍ខ្មៅ ០១គ្រឿង ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់