មណ្ឌលគិរីៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង១២និង៣០នាទីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកែសីម៉ាបានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមនិងមានកាចូលរូមពីលោកមេភូមិឡាប៉ាខេ លោកមេឃុំស្រែខ្ទុមព្រមទាំងមានកាសម្របសម្រួល ដោយ លោក អ៊ាង សុគន្ឋ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ក្នុងនោះស្រ្តីចំនួន០១នាក់រួមនឹងសម្ភារៈវត្ថុតាងដូចខាងក្រោម ជនសង្ស័យឈ្មោះ អុី មករា ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ វិជ្ជមាន ។
ជនសង្ស័យឈ្មោះ ទុយ វណ្ណៈ ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិនិត្យទឹកម៉ូត្រ វិជ្ជមាន ។
ជនសង្ស័យទាំពីនាក់ខាងលើ ពិនិត្យសំណាករកមេរោគកូវីដ១៩ អវិជ្ជមានទាំងពីនាក់ ។សម្ភារៈនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមានសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម(ទម្ងន់១.៩៧ក្រាម) ទូរស័ព្ឌដៃចំនួន ០១គ្រឿងកែវសម្រាប់ជក់ថ្នាំញៀនចំនួន០៤ ដាវចំនួន០២ដើម សម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀននិងឧបករណ៍សេពគ្រឿងញៀនមួយចំនួនករណីខាងលើនេះត្រូវកម្លាំងជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំង
អធិការដ្ឋាននគរបាលស្រុកកែវសីមាកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនិតិវិធីតាមច្បាប់ ៕
មតិយោបល់