ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍និងម៉ូតូ ខណៈបើកបរបានប៉ះទង្គិចគ្នា បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៤និង២៥នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍ប៉ះគ្នាជាមួយម៉ូតូឌ្រីមសង់ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់ មន្ទីរពេទ្យ មួយកន្លែងដើម្បីជួយសង្រ្គោះ ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ម្ដុំស្ដុប៦០ម៉ែត្រ ក្នុងទឹកដីសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ​មិនទាន់ដឹងពីមូលហេតុច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល ជំនាញផ្នែកខាងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកដល់ត្រង់ចំណុចទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យតាម នីតិវិធីច្បាប់ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីទាំងពីរ ធ្វើការដោះស្រាយគ្នាជាបឋមនៅកន្លែងកើតហេតុ ។ បើដោះស្រាយមិនត្រូវគ្នា នោះទេ កម្លាំងសមត្ថកិច្ចនគរបាល នឹងធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាបន្តទៀតនៅក្រោយ ទៅតាមនីតិវិធីនៃច្បាប់ ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុងស៊ីម៉ងត៍ និងម៉ូតូខាងលើនេះ ក្រុមងារសារព័ត៌មានយើងខ្ញុំមិនទាន់ដឹង ច្បាស់ថា ខាងណាខុសខាងណាត្រូវនោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់