ព័ត៌មានជាតិ

បង្រ្កាប​ក្មេង​ប្រុស​ស្រី​ចំនួន១០​នាក់​ ករណីណាត់​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅខេត្តកំពង់ចាម

កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​១០​នាក់​ ណាត់​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ផ្លូវ​ឡើង​លើ​វត្ត​ភ្នំ​ប្រុស​ ត្រូវ​បាន​កម្លាំង​នគរបាល​ ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​និង​០០​នាទី​រសៀល​ នៅ​ចំណុច​តាម​ផ្លូវ​ឡើង​លើ​វត្ត​ភ្នំ​ប្រុស​ ស្ថិត​នៅ​ភូមិ​ឃុំ​ស្រុក​ខាងលើ​ មាន​អំពើ​ហិង្សារ​ វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ចាត់​កម្លាំង​ជំនាញ​ ចុះ​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​មនុស្ស​ចំនួន​១០​នាក់​ រួម​មាន​ ៖​

១-​ឈ្មោះ​ ភ័​ក្រ​ ធា​រ៉ា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ក្រឡា​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​
២-​ឈ្មោះ​ ឈួ​ន​ សុខ​រី​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ច្រនៀង​ ឃុំ​ទ្រាន​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​
៣-​ឈ្មោះ​ ផេ​ន​ ស្រី​លី​ស​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ប្រាសាទ​ ឃុំ​វិហារ​ធំ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​
៤-​ឈ្មោះ​ ទិ​ត្យ​ សុខ​ជា​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជាតិខ្មែរ​នៅ​ភូមិ​ក្រឡា​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​
៥-​ឈ្មោះ​ លី​ម​ ផា​រី​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​គោក​ទទា​ ឃុំ​វិហារ​ធំ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​
៦-​ឈ្មោះ​ ហ៊ី​ លី​ដែ​ត​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​រមូល​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​
៧-​ឈ្មោះ​ ឆែម​ លី​ណា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​រមូល​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។​
៨-​ឈ្មោះ​ សោម​ ស្រី​ធំ​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​
៩-​ឈ្មោះ​ កែម​ ស្រី​លី​ស​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ។​
១០-​ឈ្មោះ​ វ៉ា​ន់​ ស៊ី​ថា​ត​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​អណ្ដូង​ច្រុះ​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​

​បន្ទាប់​ពី​សាកសួរ​រួច​ ជនសង្ស័យ​ទាំង​១០​នាក់​ បាន​ឆ្លើយ​សារភាព​ថា​​ នៅ​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​៥​ល្ងាច​ មានឈ្មោះ​ រ៉េ​ត​ សុ​ផា​រី​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​គោក​ទទា​ ឃុំ​វិហារ​ធំ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ និង​ឈ្មោះ​ ភ័​ក្រ​ ធា​រ៉ា​ ហៅ​ កា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​ក្រឡា​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ បាន​មាន​ទំនាស់​ជាមួយ​ភាគី​ម្ខាង​ទៀត​មានឈ្មោះ​ ហ៊ី​ លី​ដែ​ត​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​រមូល​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ បាន​ធ្វើការ​ឌឺដង​ លើក​ម្រាមដៃ​ដាក់​គ្នា​ ទៅ​វិញ​ទៅ​មក​ ហើយ​បាន​ណាត់គ្នា​តាម​ឆាត​ (Masseger)​ ដើម្បី​វាយ​គ្នា​ ។​ លុះដល់​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​១៦​ និង​០០​នាទី​រសៀល​ ឈ្មោះ​ រ៉េ​ត​ សុ​ផា​រី​ និង​ឈ្មោះ​ ភ័​ក្រ​ ធា​រ៉ា​ ហៅ​ កា​ បាន​ប្រមូល​បក្ខពួក​មាន​ ណាត់​វាយ​គ្នា​នៅ​លើ​វត្ត​ភ្នំ​ប្រុស​ ពេល​នោះ​ក៏​បាន​ឈ្លោះប្រកែក​ និង​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្ដង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​១០​នាក់​ខាងលើ​ ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ សាន​ សិ​ភៈ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ ៕

មតិយោបល់