ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៣នាក់ពីបទលក់ឱសថបុរាណខុសច្បាប់ និងគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្តៀងខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការនគរបាលស្រុកកណ្ដៀងបានឲ្យដឹងថាក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់វិលថាមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាចំនួន ០៣នាក់ ស្រីចំនួន០១នាក់ធ្វេីដំណេីរដោយមធ្យោបាយ (ម៉ូតូ)ចំនួន០២គ្រឿង។
បានចុះមកធ្វេីការផ្សព្វផ្សាយពិនិត្យនិងពិគ្រោះជម្ងឺជូនដល់ប្រជាពលរដ្ឋនៅភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្តៀង ។ក្នុងនោះមានប្រជាពលរដ្ឋចំនួន០៤នាក់ ប្រុសចំនួន០១នាក់បានមកពិនិត្យសុខភាពដោយក្រុមជនសង្ស័យខាងលេីតម្រូវអោយប្រជាពលរដ្ឋទាំង០៤នាក់បង់ថ្លៃសេវាគិតជាទឹកប្រាក់សរុបចំនួន ៨៦០,០០០ទ៛(ប្រាំបីរយហុកសិបពាន់រៀលគត់) ប្រគល់មកអោយពួកក្រុមជនសង្ស័យជាថ្នូរនិងថ្នាំឱសថបុរាណប្រភេទ(ដេីម ផ្លែនិងឫសរុក្ខជាតិ)ផ្សេងៗក្នុងម្នាក់ៗទទួលបាន០១កញ្ចប់។
ភ្លាមនោះលោកអធិការបានគោរពរាយការណ៍ជូន ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ដេីម្បីស្នេីសុំគោលការណ៍នាំខ្លួនក្រុមជនសង្ស័យទាំងនោះមកធ្វេីការត្រួតពិនិត្យនិងសាកសួរចម្លេីយ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងនោះបានបង្ហាញអត្តសញ្ញាណ ទី១–ឈ្មោះ រ៉េស ណា ភេទស្រី អាយុ៤១ឆ្នាំ ទី២–ឈ្មោះ ទីន វាសនា ភេទប្រុស អាយុ៤២ឆ្នាំទី៣–ឈ្មោះ រ៉េស ស្លៃម៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំអ្នកទាំងបីនាក់ជាជនជាតិខ្មែរឥស្លាមរស់នៅភូមិងោក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្តាល។
ការដេីរផ្សព្វផ្សាយ ពិនិត្យសុខភាពនិងលក់ឱសថបុរាណជូនប្រជាពលរដ្ឋនេះគឺពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ចនិងស្ថាប័នជំនាញអ្វីទេ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកណ្ដៀងរយះពេល៤៨ម៉ោងតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដេីម្បីបំពេញបែបបទតាមនីតិវិធី៕




មតិយោបល់