ព័ត៌មានជាតិ

អាជា្ញធខណ្ឌសែនសុខ នាំយកអំណោយទៅចែកជូន ពលរដ្ឋទីទាល់ក្រ២០គ្រួសារ នៅទឹកថ្លា 

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី ២៤ខែមិនា ឆ្នាំ ២០១៦លោក លី​​​​សាវេត អភិបាលខណ្ឌនិងជាប្រធានកិត្តិយសកាកបាទក្រហមខណ្ឌនិងលោកថេងសុថុលអភិបាលរងខណ្ឌសែនសុខនិងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ បាននាំយកអំណោយទៅចែកជូន ពលរដ្ឋទីទាល់ក្រ២០គ្រួសារ នៅទឹកថ្លា ខណ្ឌសែនសុខ ដោយក្នុងមួយ គ្រួសារៗ ទទួលបាន អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ឃីតមួយកញ្ចប់ និងថវិកា ៣០,០០០រៀល ។

នៅក្នុងឱកាសនោះ លោក លី​​​​​​​សាវេត ប្រធានកិត្តិយសកាកបាទក្រហមខណ្ឌនិងលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមខណ្ឌសែនសុខថា កាកបាទ ក្រហមកម្ពុជា ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែង តែយកចិត្តទុក ដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់ ជាក់ស្តែងនៅថ្ងៃនេះ សម្តេចបានផ្តល់អំណោយ ជូន ប្រជាពលរដ្ឋ ទីទាល់ក្រចំនួន ២០គ្រួសារនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកបន្តថាក្នុងនាម អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌសែនសុខ សូមពាំនាំនូវការសាកសួរសុខ ទុក្ខគ្រួសារទីទាល់ក្រ ចាស់ជរា ពី សំណាក់ សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា។

ថ្វីត្បិតលោក មិនបានអញ្ជើញមក ផ្ទាល់ក៏ពិតមែន តែលោកតែងតែបានគិតគូរដល់សុខ និងទុក្ខពលរដ្ឋ គ្រប់ទីកន្លែង ទាំងអស់ហើយបេសកម្មរបស់កាកបាទ ក្រហមកម្ពុជា បានដើរតួជាសំខាន់សម្រាប ជួយ ដល់ ប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ ជាតិ សាសន៍ ពណ៌ សម្បុរនិងមិនបម្រើឲ្យនយោបាយមួយណាទេ។




ដូចពាក្យស្លោករបស់កាកបាទក្រហមកម្ពុជាថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមចាំ ជួយជានិច្ច។

មតិយោបល់