ទំនិញចម្រុះហួសកាលបរិច្ឆេទ៧៨០ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៩០ លីត្រត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូត

យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបកាក្លែងបន្លំCCFបានឲ្យដឹងថា សុខភាពជាកត្តាសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលមិនអាចខ្វះបាន។ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព សុចរិតភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. តែងតែចុះត្រួតពិនិត្យទំនិញលើទីផ្សារ។ ជាក់ស្ដែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៧៨៧.១៨ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៧ លីត្រស្ថិតក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ រាល់ទំនិញដែលបានដកហូតទាំងអស់នឹងយកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍ផងដែរ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *