ភ្នំពេញៈ នាវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោធ្វើការឃាត់ខ្លួន ករណីរំលោភសេពសន្ថវៈ ស្ថិតក្នុងបន្ទប់ជួលភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ក.ខ.ង អាយុ ៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ លី សេងថិន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។
ករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់