ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យ បរិមាណ និងគុណភាពប្រេងរកឃើញដេប៉ូ តេលា សូគីមិច និងLHR មានភាពមិនត្រឹមត្រូវ!

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ និងថ្ងៃ អង្គារ ១៣ និង១៤រោច ខែជេស្ឋ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ និង១២ ខែ មិថុនា ឆ្នាំ ២០១៨ សាខាកាំកុងត្រូលខេត្តកំពត-កែប សហកាជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តកំពត-កែប ដោយមានរថយន្តមន្ទីរពិសោធន៍ប្រេងចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះត្រួតពិនិត្យ បរិមាណ និងគុណភាពប្រេងតាមស្ថានីយ ដេប៉ូនានាក្នុងខេត្ត៖
-កំពត បានស្ថានីយ សូគីមិច ២, តេលា ១ និង ដេប៉ូ សូគីមិច ១, LHR ១, តេលា ៩, សរុប បាន ១៤ ដេប៉ូ និងស្ថានីយ ។
-កែប បាន ស្ថានីយ សូគីមិច១ និងដេប៉ូ តេលា ១ សរុបបាន២ស្ថានីយ និងដេប៉ូ។
ជាលទ្ធផលដែលទទួលបានមាន
– ១ ស្ថានីយ ដែលត្រឹមត្រូវ ទាំងបរិមាណ និងគុណភាព។
– ១៣ ដេប៉ូ ទៀត មានភាពមិនត្រឹមត្រូវ
ដូចជា តេលា (បាត់ចន្លោះពី ៣ លីត្រ ទៅ ៨.៤លីត្រ ក្នុង ១០០លីត្រ)។ សូគីមិច សាំងធម្មតា( បាត់ចន្លោះ ៣លីត្រ ទៅ ១៦.៤លីត្រ) ។
សាំង ស៊ុបពែ (បាត់ចន្លោះ ២លីត្រ ទៅ ១០លីត្រ ក្នុង ១០០លីត្រ)។
ម៉ាស៊ូត (បាត់ចន្លោះ ២លីត្រ ទៅ ១៤.៣៥លីត្រ ក្នុង១០០លីត្រ)។ និងLHR បាត់ចន្លោះពី ៣.២លីត្រ ទៅ ៤.៩ លីត្រ ក្នុង ១០០លីត្រ៕

មតិយោបល់