ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចយកម៉ូតូ០១គ្រឿង

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី នៅចំណុចមុខផ្ទះជួល ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីលួច យកម៉ូតូ០១គ្រឿង កើតឡើង០១លើក បង្កឡើងជនសង្ស័យ០៣នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយម៉ូតូ០១គ្រឿង ។

១-ជនសង្ស័យឈ្មោះ ភី ភារម្យ ហៅឈិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ២-ជនសង្ស័យឈ្មោះ វាសនា ឧត្តម ហៅដំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ៣-ជនសង្ស័យឈ្មោះ ស្រ៊ុន ឆេងអ៊ី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ផុស សូភន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបន្សល់ទុក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាស្កុបពី ស៊េរី២០១៨ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបន្ទាយមានជ័យ 1V-8870(ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង ស៊េរីចាស់ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ.ព.១.ឋ (ជារបស់ជនសង្ស័យឈ្មោះ ស្រ៊ុន ឆេងអ៊ី) ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

មតិយោបល់