កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដបណ្ដាលឲ្យរបួសធ្ងន់០២នាក់ ប្រុសខូចខាតម៉ូតូ០១គ្រឿងធ្ងន់ និងរថយន្ដ ០១គ្រឿងស្រាល
ថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង៨និង១០នាទី ទីតាំងនៅលើកំណាត់ផ្លូវលេខ១៤៦ មុខសាលាបឋមសិក្សាអង្គពពាយ ស្ថិតនៅក្នុងភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាដំបូង មានម៉ូតូ ០១គ្រឿង ម៉ាកហុងដាC១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HK- 5107 (ម៉ូតូមានកញ្ចក់ អ្នកបេីកបរ និង អ្នករួម ដំណើរ គ្មាន មួកសុវត្ថិភាព) អ្នកបើកបរម៉ូតូ ឈ្មោះ សំបូរ សិរីមង្គល ភេទប្រុសអាយុ១២ឆ្នាំដែលបេីកមកពីទិសខាងជើងទៅទិសខាងត្បូង(រងរបួសធ្ងន់) មានទីលំនៅភូមិក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខ របសិស្ស រួមដំណើរមាន ឈ្មោះ សាំង រតនា ភេទប្រុសអាយុ១១ឆ្នាំ(រងរបួសធ្ងន់) មានទីលំនៅជាមួយគ្នា មុរបសិស្ស បាន ជិះឌុបគ្នាពីទិសខាងជើង ទៅទិសខាងត្បូង បានវ៉ារថយន្ដដឹកដីនៅពីខាងមុខ រួចជ្រុលចង្កូតចូលមកបុខចំពីមុខចំហៀងខាងឆ្វេងរថយន្ដ១គ្រឿង ម៉ាកហុីយិនដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3F-7988 អ្នកបេីកបរឈ្មោះ ខុន រតនាភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិសត្វពង ឃំុសត្វពង ស្រុកឈូក ខេត្តកំពត(ឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុក)ដែលបើកបរមកពីទិសខាងត្បូងទៅជើងនៅស្ដាំរបស់ខ្លួន ទិសដៅ បញ្ច្រស់គ្នា។
សេចក្ដីសន្និដ្ឋាន ៖ករណីនេះបណ្ដាលមកពី អ្នកបេីកបរ ម៉ូតូ នៅ ក្មេង មិនទាន់ គ្រប់ អាយុ បើកវា៉ជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនប្រកាន់ស្ដាំទេីប បណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង ។
ចំពោះករណីខាងលើនេះកលាំងជំនាញបានវាសវែងរួចមយកធ្យោយបាយ មរក្សាទុកនៅអធិការដ្ឋាននគបាល៕

មតិយោបល់