ព័ត៌មានជាតិ

Update: ករណីឡានប៉ះគ្នានៅខណ្ឌដង្កោ ជាឡានដឹកដីរបស់លោកថៅកែហេង ដែលមិនគោរពស្តុប ចង់ទៅបុកសមត្ថកិច្ចចរាចរណ៍

ភ្នំពេញ: រថយន្តដឹកដីរបស់លោកថៅកែហេង ដែលមានអាជ្ញាប័ណ្ណពីសាលាខណ្ឌដង្កោ បើកបរមិនគោរពស្តុប ថែមទាំងចង់ទៅបុកសមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅតាមស្តុបនោះទៀតផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចស្តុបផ្សារថ្នល់បត់ ផ្លូវលេខ២១៧ ភូមិខ្លា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមសម្តីរបស់មន្រ្តីចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងទឺន័រមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-7720 បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តកុងទឺន័រខាងលើ បម្រុងនឹងបត់ ខណ:នោះក៏មានរថយន្តដឹកដីមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3A-0387 បើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងដោយមិនគោរពស្តុប បានជ្រុលមកបុកចំពាក់កណ្តាលចំហៀងខាងស្តាំ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

//youtu.be/6IRKLkJwO6Y

មតិយោបល់