ភ្នំពេញៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី ត្រង់ចំណុចគំនរសំរាម ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតឡើង០១លើក បង្កឡើងជនសង្ស័យចំនួនម្នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយថ្មើរជើង។
ជនសង្ស័យឈ្មោះ កែម សុខឃីម ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទីកន្លែងស្នាក់នៅចំណុចគំនរសំរាម ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
សម្ភារៈបន្សល់ទុក៖ ក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់ថង់ធំល្មម និងចំនួន ១៥កញ្ចប់ថង់តូច។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានចុះល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន លុះមកដល់ចំណុចគំនរសំរាម ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក៏ប្រទះឃើញជនសង្ស័យ កំពុងឈរនៅក្បែរគំនរសំរាម ដោយមានការសង្ស័យក៏បានធ្វើការត្រួតពិនិត្យ រកឃើញក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់ថង់ធំល្មម និងចំនួន ១៥កញ្ចប់ថង់តូច នៅក្នុងខ្លួនជនសង្ស័យ រួចបានឃាត់ខ្លួនយកមកធ្វើការសាកសួរនៅទីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីចាត់ការតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់