ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័របើកលឿនបត់ឆ្វេង បណ្តាលឲ្យក្រឡាប់រងរបួសប្រុសស្រី២នាក់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ រថយន្តឡង់គ្រីស័រ មួយគ្រឿង បើកលឿនបត់ឆ្វេង ដោយខ្វះការប្រុងប្រយ័ត្ន បានក្រឡាប់ផ្ងារកង់ខូចខាតយ៉ាងដំណំ និងរងរបួសប្រុសស្រី០២នាក់ ចំណុចផ្លូវអ៊ា៨ កែងផ្លូវបេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាកឡង់គ្រីស័រ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 2H 6579 បើកដោយបុរសម្នាក់ រួមដំណើរដោយស្ត្រីម្នាក់ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្ដោយផ្លូវបេតុង ពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួនជាមួយផ្លូវអ៊ា៨ រថយន្តបានបត់ឆ្វេងមិនប្រយ័ត្ន ក៏បណ្តាលឱ្យក្រឡាប់ផ្ងារកង់ ខូចខាតយ៉ាងដំណំ ចំណែកតៃកុងនិងអ្នករួមដំណើរ រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ចំណែករថយន្ត ត្រវបានស្ទូចទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់