ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ដឹកអេសស្កាវ៉ាទ័រ បុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យមនុស្ស០៥នាក់ស្លាប់និងរងរបួស

ត្បូងឃ្មុំៈ នៅវេលាម៉ោង១១និង៥៥នាទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងរថយន្ត និងម៉ូតូ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-2334 ដឹករថយន្តអេសស្កាវ៉ាទ័រ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BH-6627 បើកបរដោយឈ្មោះ នន់ សុគន្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គ្មានរបួស) បានបើកបរពីទិស ខាងលិច ទៅទិសខាងកើត ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនស៊ី បណ្ដាលបុករថយន្តម៉ាក ឡង់គ្រីស័រ TOYOTA LAND CRUISER ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 09 2-1573 (ខូចខាតកម្រិតធ្ងន់) បើកបរដោយឈ្មោះ ស្រ៊ន់ ណូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម (គ្មានរបួស) បើកបរពីទិស ខាងលិច ទៅទិសខាងកើត (ស្របទិសគ្នា) ចំពីក្រោយពេញទំហឹង ហើយបានបន្តទៅបុករថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2G-5802 ឈប់នៅជាយផ្លូវខាងត្បូង បែរក្បាលទៅទិសខាងកើត ចំពីក្រោយពេញទំហឹង (មិនទាន់ស្គាល់ ឈ្មោះ និងអាសយដ្ឋានរបស់ម្ចាស់នៅឡើយទេ) ហើយបានបន្តទៅបុកអ្នកថ្មើរជើងឈ្មោះ អ៊ាន សុភី ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ដើរនៅជាយផ្លូវខាងត្បូងនិងបន្តបុកមនុស្ស ស្រីម្នាក់ មិនទាន់ស្គាល់ឈ្មោះនិងអាសយដ្ឋាន (សពកំពុងតម្កល់ទុកនៅវត្តមេមត់) និងបន្តបុកថ្មើរជើងឈ្មោះ ហម នាង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគគីរ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) ដើរនៅជាយផ្លូវខាងត្បូង ពកូនឈ្មោះ ឆុន ស្រីពេជ្រ ភេទស្រី អាយុ០១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា (របួសស្រាល) និងបន្តបុកថ្មើរជើងឈ្មោះ សុ ភិន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) ។

មូលហេតុ៖ បណ្តាលមកពីកត្តាយានរថយន្តខូចហ្វ្រាំង ។

ករណីនេះបណ្ដាលអោយខូចខាតរថយន្តចំនួន០៣គ្រឿង (ធ្ងន់) និងម៉ូតូចំនួន០៤គ្រឿង (ធ្ងន់០៣) ។ និងសម្ភារៈមួយចំនួនទៀត ។
សាកសព ត្រូវបានជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

វត្ថុតាងរថយន្តចំនួន០៣គ្រឿង និងម៉ូតូចំនួន០៤គ្រឿង ជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ។ ឃាត់ខ្លួនមនុស្សម្នាក់ ៕

មតិយោបល់