ព័ត៌មានជាតិ

ដឹកសាច់គោយកឲ្យម៉ូយ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់!

ភ្នំពេញ: ស្រ្តី២នាក់កូនប្រសារប្រុស ជិះម៉ូតូឌុបគ្នា ដឹកកន្រ្តកសាច់គោយកទៅដាក់ឲ្យម៉ូយ ជ្រុលទៅប៉ះជាមួយរថយន្តតាកូម៉ា កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យធ្លាក់ស្រ្តីជិះពីក្រោយ រួមជាមួយកន្រ្តកសាច់គោ រងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ ឈ្មោះ ឡ វីយ៉ាស អាយ៥៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបលក់សាច់គោ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រងរបួសជើង និងក្បាល ចំណែកកូនប្រសារប្រុស មិនមានរងរបួស ព្រោះម៉ូតូមិនបានដួលឡើយ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តតាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AV-3230 ជិះជាលក្ខណ:គ្រួសារ ដែលមានទីលំនៅ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានបើកចេញពីផ្លូវវត្តជម្លង់ម្លូ ហើយឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត ក្នុងគោលបំណង ចូលភូមិព្រៃកំបុត តែមិនទាន់ផុតផង ត្រូវបានស្រ្តី២នាក់ម្តាយកូន ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-6490 ដឹកកន្រ្តកសាច់គោ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង គេចមិនទាន់ ជង្គង់ស្រ្តីរងគ្រោះ ប៉ះនឹងរថយន្តផ្នែកខាងក្រោយ ធ្វើឲ្យស្រ្តីរងគ្រោះតោងមិនជាប់ ធ្លាក់ ដៃឱបជាប់សាច់គោ បណ្តាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញរងចាំដោះស្រាយគ្នា ពេលក្រោយ ៕

មតិយោបល់