ភ្នំពេញៈ នៅវេលាម៉ោង១០ និង ០៥នាទីយប់ថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង ឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង រួមទាំងសម្ភារៈដទៃទៀត ជាច្រើន បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតនៅត្រង់ចំណុចផ្លូវរទេះភ្លើង ភូមិ២ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ ហយ សែម ភេទស្រី និងឈ្មោះ សេន ផេង ភេទប្រុស ។ មុខរបរៈ កម្មករ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់៖ ឈើប្រក់ស័ង្កសី ទំហំ (៥ម៉ែត្រ x ៦ម៉ែត្រ ) ។ ខូចខាតសម្ភារៈ ខូចខាតផ្ទះទំហំ (៤ម៉ែត្រ × ៦ ម៉ែត្រ) ចំនួន៣ផ្ទះរួម សម្ភារៈ មួយចំនួន នឹងពុំបណ្ដាលអោយឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ករណីខាងលើនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ ឬក៏រងគ្រោះថ្នាក់អ្វីនោះទេ ។
ហេតុការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ច បានចេញរថយន្ត អន្តរាគមន៍ របស់ការិយាល័យអគ្គិភ័យចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ រថយន្ត ស្មើនឹង៧៥ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង១១និង០០ នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់