ព័ត៌មានជាតិ

ចាប់ខ្លួនឧត្តមសេនីយ៍យោធាផ្កាយ១ម្នាក់ ពាក់ព័ន្ធរក្សាទុក និងជួញដូរអាវុធខុសច្បាប់ នៅខេត្ដបាត់ដំបង

ខេត្ដបាត់ដំបង ៖ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនពាក់ព័ន្ធរក្សាទុក និងជួញដូរអាវុធខុសច្បាប់ (កាំភ្លើងវែង ប្រភេទAK៤០ដើម) នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះ នៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធពីបទ ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់” នៅឯខេត្ដបាត់ដំបង។

លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងប្រាប់ថា សមត្ថកិច្ចបានរកឃើញកាំភ្លើងវែងប្រភេទអាកាស្វ័យ (AK) ចំនួន៤០ដើម នៅភូមិអូររំដួល ឃុំអូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕

 

ប្រភព៖​​​​​​ CEN

មតិយោបល់