កំពង់ធំៈ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅត្រពាំងតាម៉ែន ភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង ខេត្ត កំពង់ធំ។
ជនរងគ្រោះឈ្មោះ ធន ទៀង ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិកើតហេតុ។
តាមការបំភ្លឺពី ឈ្មោះ យ៉ាន ហ៊ង អាយុ៥៣ឆ្នាំ ជាប្រពន្ធ បានបញ្ជាក់ថា ប្តីគាត់ជាមនុស្សផឹកស្រាសរ ជាប្រចាំ ហើយធ្លាប់រត់ទៅចង.កម្តងមកហើយតែកូនៗទៅតាមទាន់យកមកផ្ទះវិញ។
លុះដល់ថ្ងៃទី៣០ ខែឆ្នាំដដែល ម៉ោងប្រហែល៦ល្ងាច រហូត ដល់ម៉ោង១០យប់ គាត់ទៅមើលឌីសនៅផ្ទះឈ្មោះ យន នៅផ្ទះជិតគ្នា ពេលត្រលប់មកវិញមិនឃើញប្តី ក៏ដើររកនិងសួរអ្នកជិតខាងតែគ្មាននរណាឃើញទេ។ លុះដល់ម៉ោងប្រហែល៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ អ្នកភូមិ បានប្រទះឃើញប្តីគាត់ចង.កនិងដើមស្វាយភូមិចាស់ខាងជើងផ្ទះស្លាប់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ ស្រុក សហការ ជាមួយ អាជ្ញាធរ មូលដ្ឋានភូមិ ឃុំ គ្រូពេទ្យឃុំនិងសាច់ញាតិ ជនរងគ្រោះចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសព។ តាមការពិនិត្យ កន្លែងកើតហេតុ និងការ ពិនិត្យលើសាកសព ពុំមានស្លាកស្នាម អ្វី ពាក់ព័ន្ធ ករណី ឃាតកម្មឡើយ។
ការសន្និដ្ឋាន ជនរងគ្រោះពិតជា ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន៕
មតិយោបល់