ភ្នំពេញៈ ករណីប៉ុនប៉ងឃាតកម្ម និងលួចមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោងទៀបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
កាលពីថៃ្ងទី២០ ខែវិច្ឆិកា ឆាំ្ន២០២១ វេលាម៉ោង ៧និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែននគរបាលយុតិធម៌ បានកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ ដែលបានប្រព្រឹត្តបទលើ្មស ករណីប៉ុនប៉ងឃាតកម្ម និងលួចមានស្ថានទម្ងន់ទោស នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោងទៀបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១
ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ចំរើន ឧត្តម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ (មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ វិត សុខន ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់