ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៣ភូមិ ក្នុងក្រុងប៉ោយប៉ែត ដាច់ទឹកប្រើប្រាស់ គួរឱ្យបារម្ភ

បន្ទាយមានជ័យ:កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បញ្ជាពីលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានយកទឹក ទៅចែកជូនដល់ប្រជាពលរដ្ឋររស់នៅក្នុង ភូមិអូរឬស្សីលើិ សង្កាត់ផ្សារកណ្តាល ដែលកំពុងប្រឈមការដាច់ទឹកប្រើប្រាស់ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នេះ។

លោក អ៊ុ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់ post news ថា មានប្រជាពលរដ្ឋ ចំនួន ៣ភូមិ ដែលកំពុងប្រឈមនឹងការខ្វះទឹកប្រើប្រាស់នេះ ក្នុងនោះ គឺភូមិអូរនាង ភូមិព្រៃគុប និងភូមិអូរឬស្សីលើ ដែលកំពុងតែផ្តល់ជូននេះ។

លោកថា សម្រាប់ពលរដ្ឋអូរឬស្សីលើ គឺត្រូវចំនាយទឹកអស់ចំនួន ៣ឡាន ស្មើនឹង ៤៨,០០០លីត្រ។ ចំពោះគ្រួសារ ដែលមានឧបករណ៍ផ្ទុកបានច្រើន ដូចជា មានពាងច្រើន គឺទទួលបានទឹកច្រើនផងដែរ និយាយរួម គឺដាក់ពេញៗឱ្យប្រើប្រាស់។ ហើយក្រោយពីបញ្ចប់ការចែក នៅភូមិនេះរួច កម្លាំងលោកនឹងបន្តទៅចែកនៅភូមិបន្ទាប់ទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានទឹកប្រើប្រាស់គ្រប់គ្នា។ ប្រជាពលរដ្ឋ បានសម្តែងការសប្បាយរីករាយ យ៉ាងខ្លាំង បន្ទាប់ពីទទួលបានទឹកប្រើប្រាស់។

បងស្រី សុខ ណារី អាយុ ៤៧ឆ្នាំ មានមុខរបរជាកម្មករ នៅផ្សារថៃ មានបន្ទុកគ្រួសារ ៦នាក់ ហើយចំណូលរកបានតែមួយថ្ងៃ ២០០ ទៅ ៣០០បាត ប៉ុណ្ណោះ មិនមានលទ្ធភាពទិញទឹក ដែលគេដឹកលក់នោះទេ ព្រោះតែតម្លៃវាថ្លៃ។ តែគាត់បានថ្លែងអំណរគុណ ចំពោះកម្លាំងសមត្ថកិច្ចនគរបាល ដែលបានជួយសម្រួលនូវផលលំបាករបស់ពួកគាត់ និងប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងភូមិនេះ ផងដែរ៕

photo_2016-04-24_16-12-18 photo_2016-04-24_16-12-20 photo_2016-04-24_16-12-23 photo_2016-04-24_16-12-26 photo_2016-04-24_16-12-33 photo_2016-04-24_16-12-35 photo_2016-04-24_16-12-38 photo_2016-04-24_16-12-40

មតិយោបល់