ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ

ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង១៩និង៥០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកបានចុះឃាត់ខ្លួនបុរសម្នាក់ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ វាយប្រពន្ធមួយដៃចំភ្នែកខាងស្ដាំ នៅចំណុចភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ករណីហឹង្សានេះបង្កឡើងដោយឈ្មោះយឿន ងីភេទប្រុស អាយុ ៣៥ឆ្នាំ (ត្រូវជាប្ដី) រស់នៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹងហេីយបានវាយប្រពន្ធឈ្មោះ នាង សុខលីន ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ចំនួន ០១ដៃចំភ្នែកខាងស្តាំ(របួសស្រាល) ។

លោកអធិការបានបន្តទៀតថាករណីហឹង្សានេះបណ្ដាលមកពីមូលហេតុស្រវឹងស្រានិងខឹងប្រពន្ធស្តីអោយថាមិនជួយមេីលកូន។ចំពោះជនសង្ស័យត្រូវបានសម្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកដើម្បីសួរនាំទៅតាមនីតិវិធី៕

 

មតិយោបល់